Wednesday, July 7, 2010

Sihanouk King

នរោត្តមសីហនុវរ្ម័ន
ព្រះបាទនរោត្តមសីហនុវរ្ម័ន ប្រសូត្រនៅភ្នំពេញនាថ្ងៃទី៣១តុលា គស១៩២២។​ ព្រះរាជបិតា នាម នរោត្ដមសុរាម្រិត ព្រះរាជមាតានាម ស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរតន៍។ លុះព្រះអង្គទ្រង់បានបញ្ចប់ការសិក្សា នៅក្នុងប្រទសរួចមក ព្រះអង្គក៏ទ្រង់យាង ទៅបន្ដការសិក្សា នៅវិទ្យាល័យ នាក្រុងព្រៃនគរ​បន្ថែមទៀត។ ខែមេសា គស១៩៤១ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ដែលត្រូវជាព្រះអយ្យកោបានចូលទីវង្គត។​ ពេលនោះ ក្រុមប្រឹក្សា រាជសម្បត្ដិ បានព្រមព្រៀងគ្នា ​ទៅសុំយាងទ្រង់សីហនុ ដែលកំពុងបំពេញ ការសិក្សា នៅក្រុងព្រៃនគរ​អោយមកឡើងគ្រង រាជសម្បត្ដិ។ ព្រះបាទនរោត្ដមសីហនុវរ្ម័ន បានទទួលរាជាភិសេក ជាព្រះមហាក្សត្រ នៅថ្ងៃទី ២៣ មេសា ១៩៤១ ។​

ប៉ុន្ដែជាអកុសល ក្នុងពេលព្រះអង្គឡើង គ្រងរាជ្យសម្បត្ដិនោះ ប្រទេសកម្ពុជា ស្ថិតនៅក្នុងកណ្ដាប់ដៃបារាំង។ ម្យ៉ាងទៀត ពិភពលោកកំពុងទទួលរង នូវសង្គ្រាមលោក លើកទី២(១៩៣៩-១៩៤៥)​ ែដលបានផ្ទុះឡើង ស្ទើរពាសពេញ សកលលោក រវាងមហាអំណាច ពីរក្រុម។ ក្រុមទី១មានបារាំង អង់គ្លេស និង​ងាមេរិក ។​ក្រុមទី២ មានអាឡឺម៉ង់ អ៊ីតាលី និង​ជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៤១ កងទ័ពជប៉ុនបានធ្វើការរាតត្បាត ស្ទើរពាសពេញតំបន់អាស៊ី ហើយបានយល់ព្រម អោយសៀម រឹបអូសពីខ្មែរ នូវខេត្ដបាត់ដំបង សៀមរាបមួយភាគ កំពង់ធំមួយភាគ និងស្ទឹងត្រែងមួយភាគ។ លុះដល់ខែមីនា១៩៤៥ កងទ័ពជប៉ុនបានចូលមក ដកអំណាចពីបារាំង ក្នុងតំបន់ឥណ្ឌូចិនទាំងមូល។ នៅក្នុងប្រទេស កម្ពុជា កងទ័ពជប៉ុនបានក្ដាប់អំណាចជំនួសបារាំង​ ហើយប្រកាសថា ​រាជាណាចក្រកម្ពុជា​ ជារដ្ឋឯករាជ្យ។ ប៉ុន្ដែ សេចក្ដី ប្រកាសនេះ ពុំមានលិខិតស្នាមអ្វី ជាផ្លូវការទេ។ សង្គ្រាមលោកលើកទី២ បានបញ្ចប់នៅចុងឆ្នាំ១៩៤៥ ដោយពួកជប៉ុន ត្រូវទទួលបរាជ័យ ហើយត្រូវដកថយទៅប្រទេសខ្លួនវិញ។ បន្ទាប់ពីកងទ័ពជប៉ុនដកចេញពីកម្ពជា​កងទ័ពបារាំងក៏ចូល មកដល់ភ្លាមដែរ។ នៅខែធ្នូ ១៩៤៦ សៀមបានយល់ព្រមប្រគល់ទឹកដីខ្មែរ ដែលសៀមបានរិបអូសយក ក្នុងសម័យសង្គ្រាមលោក លើកទី២
មកអោយខ្មែរវិញ។ ប៉ុន្ដែ បារាំងបែរជាភ្ជាប់ទឺកដីកម្ពុជាក្រោម ទៅនឹងប្រទេសវៀតណាម ក្នុងខែឧសភា១៩៤៩។ ដោយប្រទេសកម្ពូជា ស្ថិតនៅក្នុង កណ្ដាប់ដៃបារាំងដូច្នេះ ព្រះបាទនរោត្ដមសីហនុ ពុំទាន់មានលទ្ឋភាពគ្រប់គ្រាន់ ដើម្បីរៀបចំ ប្រទេសនៅឡើយទេ។ ក្នុងឆ្នាំ១៩៤៧ ព្រះអង្គទ្រង់ប្រទានដល់ប្រជារាស្រ្ដ នូវរបបគ្រប់គ្រងថ្មីមួយ បែបលទ្ឋិប្រជាធិបតេយ្យដែលមានរដ្ឋធម្មនុញ្ញជាមូលដ្ឋាន។
ប្រទេសជប៉ុនទទួលចុះចាញ់សង្រ្គាមលោកលើកទី២ នៅថ្ងៃ ២ កញ្ញា ១៩៤៥
សង្រ្គាមលោកលើកទី២កើតឡើងអស់ពេល៦ឆ្នាំ ចាប់ពីឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥
ព្រះបាទសម្ដេចនរោត្ដមសីហនុប្រសូតនៅថ្ងៃ ៣១ តុលា ១៩២២
ព្រះអង្គចូលសិក្សានៅសាលាបឋមសិក្សាប្រង់ស្វ័របូឌូវាំងពីឆ្នាំ ១៩៣០-១៩៤០
ព្រះអង្គឡើងសោយរាជ្យមានព្រះជន្ម ១៩ ឆ្នាំ
សម្ដេចនរោត្តមសីហនុប្រទានរដ្ធធម្មនុញ្ញលើកទី១នៅថ្ងៃ៦ ឧសភា ១៩៤៧
សម្ដេចនរោត្តមសីហនុប្រកាសរំសាយសភានៅថ្ងៃ ១៨ កញ្ញា ១៩៤៩
សម្ដេចនរោត្ដមសីហនុជាព្រះប្រមុខរដ្ឋបណ្ដោះអាសន្ននៅថ្ងៃ ៣ មិនា ១៩៥០
ឆ្នាំ1953: ថ្ងៃទី09 វិច្ឆិកា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង
នៅថ្ងៃ ២៤ មិនា ១៩៥៥ សម្ដេចនរោត្ដសីហនុបានបង្កើតអង្គការ សង្គមរាស្រ្ដនិយម
នៅថ្ងៃ១៤មិថុនា១៩៦០ សភាជាតិបានជ្រើសតាំងសម្ដេចនរោត្តមសីហនុ ជាព្រះប្រមុខរដ្ឋបន្ទាប់ពីព្រះអង្គបានដាក់រាជ្យ
ឆ្នាំ១៩៦៣: លោកសាឡុត ស(ប៉ុលពតនាសម័យកម្ពុជាប្រជាធិបតេយ្យ) និងលោកស៊ុន សេន បានបង្កើតក្រុមឧទ្ទាម
ទ័ពព្រៃ ប្រឆាំងនឹងរដ្ឋាភិបាល
ឆ្នាំ1965: នរោត្តមសីហនុបានផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តែប្រទេសទាំងពីរបានបង្កើតចំណងមិត្តភាពនេះ ឡើងវិញ នៅឆ្នាំ1969
ឆ្នាំ1966: ការបង្កើតចលនាប្រឆាំងនឹងរដ្ឋាភិបាល មានពីរបក្សគឺ៖ ចលនាទ័ពខ្មែរសេរី(Free Khmer) ចលនានេះ ត្រូវបាន ឧបត្ថម្ភនិងគាំទ្រ ដោយប្រទេសថៃ និងសហរដ្ឋអាមេរិក។ រីឯចលនាខ្មែរក្រហមវិញ ត្រូវបានឧបត្ថម្ភ និងគាំទ្រ ដោយប្រទេសចិនកុម្មុយនីស្ត
ឆ្នាំ1967: លោកខៀវ សំផន និងលោកហូយន់ បានបង្កើតចលនាក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងរដ្ឋាភិបាលទៀត
ឆ្នាំ១៩៧០: ថ្ងៃ១៨ មិនា ជាថ្ងៃដែលលោកលន់ ណុល ធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តសីហនុចេញពីអំណាច
ជាហេតុធ្វើអោយមានការប្រយុទ្ធគ្នា នៅភូមិភាគឥណ្ឌូចិនទាំងមូល រវាងកងទ័ពថ្មើរជើង សហរដ្ឋអាមេរិក-វៀតណាម នៅ
ពេលលន់នល់ធ្វើរដ្ឋប្រហារបង្កើតរបបសាធារណរដ្ធខ្មែរ
សម្ដេចនរោត្ដមសីហនុបង្កើតចលនាតស៊ូ រណសិរ្សរួបរួមកម្ពុជានៅថ្ងៃ ២៣ មិនា ១៩៧០
ឆ្នាំ១៩៧០: ថ្ងៃទី៤ ឧសភា សម្េតចព្រះនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ ឬសហភាពកម្ពុជា។
ឆ្នាំ១៩៧៥: ថ្ងៃ១៧មេសា ជាថ្ងៃជ័យជំនះរបស់ខ្មែរក្រហម។​​ ប៉ុលពត បានទំលាក់ លោកលន់នល់ ចេញពីអំណាច និងបានដណ្តើមកាន់កាប់ យកទីក្រុងភ្នំពេញ ដោយជំលៀសប្រជាជនទាំងអស់ ចេញពីទីក្រុង គ្រប់កន្លែង។
ឆ្នាំ1976: របបកម្ពុជាប្រជាធិបតេយ្យខ្មែរនោះ បានបង្កើតឡើងដោយលោកខៀវ សំផន។ ប៉ុល ពត ជាអ្នកកាន់ របបផ្តាច់ការនិងជាអគ្គលេខាធិការជាន់ខ្ពស់ របស់បក្សកុម្មុយនីស្ត រួមទាំងមានគ្រូបង្វឹកដ៍ចំណាន ពីចិនកុម្មុយនីស្ត ដែលនៅពីក្រោយខ្នងផងដែរ។ ប្រជាជនជិត២លាននាក់ ត្រូវបានរងការសម្លាប់រង្គាល នៅក្នុងរបបខ្មែរក្រហម។ ប្រជាជនដែលនិរទេសខ្លួន ក៍មានចំនួនច្រើនលើសលប់ដែរ។ ក្រុមគ្រួសារនៃសមាជិកជំនាន់មុនៗ ត្រូវទទួលរង នូវការបង្ខិតបង្ខំ ការសង្កត់សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿសាសនា និងការបង្ខំអោយរស់នៅ ជាសមូហភាព និយម ក្នុងជីវិតប្រចំាថ្ងៃ។
ឆ្នាំ១៩៧៩ ថ្ងៃ៧ មករា ជាថ្ងៃដែលកងទ័ពវៀតណាមចូលកាន់កាប់កម្ពុជា ដោយមានបង្កើតធម្មនុញ្ញ របបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ដែលមានលោកហេងសំរិនជាអ្នកគ្រប់គ្រងរដ្ឋាភិបាល។
ឆ្នាំ១៩៧៩ ថ្ងៃ១៨កុម្ភៈ:ជាថ្ងៃសន្ធិសញ្ញាជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលមានវត្តមានជាផ្លូវការណ៍ លើទឹកដីកម្ពុជា។
ឆ្នាំ១៩៨៣ ចាប់ពីថ្ងៃចុះសន្ធិសញ្ញានោះមក ចំនួនប្រជាជនវៀតណាម បានចូលមករស់នៅលើទឹកដីកម្ពុជា មានចំនួន កាន់តែច្រើនឡើងៗ តាមការប៉ាន់ប្រមាណជាមធ្យម ប្រហែលជាមាន ចំនួន៥00.000 នាក់។
ឆ្នាំ១៩៨៨: ដោយមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអោយដកកងទ័ពវៀតណាមពីកម្ពុជា។

No comments:

Post a Comment